មារយាទ
និង ក្រមសីលធម៌របស់អ្នកលក់
ក្រមសីធម៌
និងមាយាទរបស់អ្នកលក់ជារឿងសំខាន់ដែលបុគ្គលិកផ្នែកលក់ គួរតែគិតដល់
និងប្រតិបត្តិជានិច្ច ។ អ្នកលក់ដែលគ្មានក្រមសីធម៌ក្នុងអាជីព និង
មិនមានមារយាទនឹងត្រូវអ្នកដ៏ទៃស្អប់ និងលក់មិនដាច់ ។
មារយាទរបស់អ្នកលក់
១.
មិនទិតៀនទំនិញរបស់ក្រុមហ៊ុនដ៏ទៃ និង មិនបង្ខូចកេរិ្តឈ្មោះគូប្រជែង
២.
មិនទិតៀនការសម្រេចចិត្តរបស់អតិថិជន គោលដៅក្នុងការដែលគេទិញទំនិញពីក្រុម ហ៊ុនផ្សេង
ឫអ្នកលក់ដ៏ទៃទៀត ។
៣.
ប្រាកដក្នុងចិត្តថាអារក្សាពាក្យសន្យា បានមុននឹងសន្យា ។
៤. មិននិយាយដល់អតិថិជនដ៏ទៃក្នុងលក្ខណះជាការរិះគន់ ។
៥.
មិនរិះគន់បុគ្គលិកមុនៗ
៦.
មិនសម្តែងភាពស្និតស្នាល និងគ្នាជាមួយនឹងឯងជាមួយនឹងអតិថិជនគោលដៅ ខ្លាំងពេករហូតការ ខ្លាចចិត្តថយចុះ
។
៧.
ប្រើភាសាដែលពិរោះ ទន់ភ្លន់ និង និយាយក្នុងផ្លូវវិជ្ជមាន ។
៨.
មានកិរិយា វាចា និងឫកពា
បែបផ្តល់កិត្តិយសដល់អតិថិជនតែមិនខ្លាំងពេករហូតមិនសម ។
៩. មិនប្រើពាក្យទិចនិចផ្សេៗ ដែលបុគ្គលក្រៅអង្គភាពមិនយល់
នឹងធ្វើឲ្យគេមានអារម្មណ៏ចង្អៀត ចង្អល់ និងគួរឲ្យរំខាន ។
១០. មិនខាតពេលច្រើនក្នុងការនិយាយពីខ្លួនឯង
មិននិយាយរឿងផ្ទាល់ខ្លួនរហូតអ្នកស្តាប់មាន អារម្មណ៏ធុញទ្រាន់ ។
១១. មិនជក់បារី
មិនផឹកស្រា គ្រឿងស្រវិង ចំពោះមុខអតិថិជន ។
១២. ឧហ្សាហ៏សួរសុខទុកអតិថិជនជានិច្ច
ទាំងដោយផ្ទាល់ ដោយទូរសព្ទ សំបុត្រ ឫបណ័្ណជូនពរ
ផ្សេងៗ
១៣. មិនប្រើល្បិចទាំងចំពោះផ្លូវត្រង់
ឫផ្លូវវាងជាមួយនឹងអតិថិជនគោលដៅអាចធ្វើឲ្យគេមិនទុកចិត្ត
១៤. ហៅឈ្មោះគេឲ្យបានត្រឹមត្រូវ
និងច្បាស់លាស់ ។
១៥. ប្រព្រឹត្តខ្លួននៅក្នុងក្រមសីលធម៌របស់អាជីពអ្នកលក់រហូតតរៀងទៅ
។
ក្រមសីលធម៌របស់អ្នកលក់
ក្រមសីលធម៌សំដៅដល់គោលការណ៏ដែលត្រូវប្រព្រឹត្ត
ឫប្រត្តិបត្តិរបស់អ្នកដែលនៅក្នុងវិស័យនៃការលក់
គួរមានវិធីនៅក្នុងការប្រតិ្តបត្តិក្នុងការងារលក់យ៉ាងតិច ១០ ចំណុចដូចតទៅនេះ
១. មានភាពស្មោះត្រង់ សុចរិតចំពោះអតិថិជន មិត្តរួមអាជីព និងក្រុមហ៊ុន ។
២. ផ្តល់សេវាកម្មដ៏ល្អជានិច្ច
ហើយបង្ហាញ់ដល់អតិថិជនបានដឹងពីសិទ្ធ
និងរឿងគួរប្រតិបត្តិ
ដើម្បីរក្សាផលប្រយោជន៍របស់អតិថិជន ។
៣.
រក្សារឿងសម្ងាត់របស់អតិថិជន និងរបស់ក្រុមហ៊ុន ។
៤. មិនបញ្ចុះថ្លៃ
ឫស្មើបញ្ចុះតម្លៃទំនិញដើម្បីធ្វើការអូសទាញឲ្យអតិថិជនទិញ ។
៥. មិននិយាយអាក្រក់
បង្ខូចអ្នកលក់ដ៏ទៃ ឫក្រុមហ៊ុនដ៏ទៃទៀត ។
៦. មិនដណ្តើមអតិថិជនរបស់អ្នកដ៏ទៃ
ដែលកំពុងទាក់ទាញការលក់ដូរជាមួយគ្នា ។
៧. មានវិធីលក់យ៉ាងមានប្រសិទ្ធភាព
ដើម្បីឲ្យអតិថិជនបានយល់ពីការពឹតឲ្យបានត្រឹមត្រូវ ។
៨. ឧស្សាហ៍រកចំណេះដឹងបន្ថែមជានិច្ច
។
៩. សហការគ្នាក្នុងកិច្ចការផ្សេងៗដែលក្រុមហ៊ុនរៀបចំឡើង
ដើម្បីជាប្រយោជន៏ក្នុងការអភិវឌ្ឍ
ចំណេះដឹង និងសមត្ថភាពរាល់លើក ។
១០. ប្រព្រឹត្តខ្លួនក្នុងសីលធម៌
ប្រពៃណីដ៏ល្អ ទាំងកិតិ្តយសនិងក្រមសីលធម៌នៃអាជីពការលក់ដូរ ។
0 comments: