Friday, July 15, 2016

បុគ្គលិកលក្ខណះរបស់អ្នកលក់ដែលពូកែមាន ១០

បុគ្គលិកលក្ខណះរបស់អ្នកលក់ដែលពូកែមាន ១០ ប្រការគឺ

. ទឹកមុខញញឹមញញែម

            ជឿថាមនុស្សគ្រប់ៗគ្នាសិទ្ធតែចេះញញឹមញញែម គឺញញឹមបានដោយមិនចាំបាច់ហ្វឹកហាត់ ហើយនេះជាអំណោយហ្រ្វ៊ី របស់ធម្មជាតិ ។​ ពេលចូលជួបអតិថិជនត្រូវយកទឹកមុខស្រស់ស្រាយ ញញឹមញញែម ព្រមគ្នានិងការធ្វើចិត្តឲ្យរីករាយពេលនៅចំពោះមុខអតិថិជន ហើយឲ្យគិតថាយើងកំពុងនាំយករឿងល្អ និងរឿងមានប្រយោជន៍ឲ្យពួកគាត់ ឬគ្រួសាររបស់គាត់ ។ ពាក្យថា សួស្តី អរគុណ ជាពាក្យដែលបានប្រើគ្រប់សម័យកាល សូមកុំខ្ចិលក្នុងការប្រើ ហាត់និយាយឲ្យជាទម្លាប់។ ដូច្នេះអាជីពការលក់ដូរនឹងរីកចំរើនឡើងក្នុងពេលអនាគត ។

.សុភាពរាបសារ ឳនលំទោន

ក្រៅពីញញឹម ហើយដៃ ជើងត្រូវទន់ផងដែរ ។ មកឲ្យចេះសំពះទៅឲ្យចេះលា ទំនៀមទំលាប់ខ្មែរកុំចោល ។ ដូច្នេះគេនិងបានដឹងថា យើងទទួលការអប់រំបានយ៉ាងល្អពីចាស់ទុំ ។ ប៉ុន្តែគប្បីនិងដល់ពាក្យថា ឲ្យទន់ភ្លន់ ឳនលំទោនតែពុំទន់ខ្សោយ ។

.ចេះយកចិត្តទុកដាក់អ្នកដ៏ទៃ

            សូមចេះយកចិត្តគេដាក់ក្នុងចិត្តយើង ។ អតិថិជនចូលចិត្តអ្នកលក់ដែលយកចិត្តទុកដាក់លើផ្នែកសេវាកម្ម ផ្នែកសុខទុក​ តែការបញ្ចុះតម្លៃប្រជែងប្រជែងគ្នាដើម្បីដណ្តើមអតិថិជននោះ សូមកុំធ្វើ និងមិនណែនាំឲ្យធ្វើ ។ ប្រយត្ន័បន្តិចថា ការសាកសួរ សូមឲ្យសួរដោយយកចិត្តទុកដាក់ និងព្រួយបារម្ភ ត្រៀមរួចជាស្រាចក្នុងការផ្តល់ការណែនាំ ជួយតាមឳកាស មិនមែនសួរដើម្បីចង់ដឹងចង់ឃើញលើរឿងដែលអតិថិជនមិនចង់ប្រាប់យើងនោះទេ ។

.តែងខ្លួនស្អាតបាត / សមរម្យ
          
  ការដែលជាអ្នកលក់ ដែលអតិថិជនចង់នៅក្បែរចង់និយាយជាមួយបានយូរៗ ក្រៅពីនិយាយឲ្យអតិថិជនស្តាប់ទៅស្រួលចូលត្រចៀកហើយ ការតែងខ្លួនក៏ត្រូវឲ្យស្អាតទាក់ភ្នែកផងដែរ  ។ ពេលនៅក្បែអតិថិជនមិនត្រូវមានខ្លិនខ្លួន កាត់ក្រចកឲ្យស្អាត ឧបករណ៏ប្រើប្រាស់ក្នុងការលក់ រៀបចំឲ្យបានស្អាតរៀបរយ សុខភាពមាត់ធ្មេញត្រូវរក្សាឲ្យបានល្អ កុំជក់បារី ។

.មានការចង់ចាំ

            ក្នុងមួយថ្ងៃៗ យើងជួបអតិថិជនជានិច្ចមិនអាចចាំអតិថិជនបានទាំងអស់នោះទេ លើកលែងតែអ្នកសំខាន់ប៉ុណ្ណោះ ។ បើការចងចាំរបស់យើងមិនល្អក៏អាចហ្វឹកហាត់បានដែរ៕​ បើខ្លាចចាំមិនបាន សាកធ្វើតាមកំពូលអ្នកលក់ធ្វើគឺ កត់ត្រាក្នុងសៀវភៅប្រចាំថ្ងៃ​ថា​ មួយថ្ងៃៗយើងទៅជួបអ្នកណា នៅកន្លែងណា លក់អ្វី ធ្វើការកត់ត្រាទុកឲ្យបានលម្អិត កន្លងទៅ២ - ៣ ឆ្នាំ យកបញ្ជី   មានទំព័របន្ទាប់
Share This
Previous Post
Next Post

Pellentesque vitae lectus in mauris sollicitudin ornare sit amet eget ligula. Donec pharetra, arcu eu consectetur semper, est nulla sodales risus, vel efficitur orci justo quis tellus. Phasellus sit amet est pharetra

0 comments: