ឈ្មោះទាំងនេះមកមើលឡើងវិញ
ហើយទូរសព្ទ័សាកសួរសុខទុក្ខពួកគេ
នឹងធ្វើឲ្យអតិថិជនមានការពេញចិត្តចំពោះការព្យាយាមទាក់ទងរបស់យើង អ្នកនៅមិនភ្លេចអតិថិជនផងណ
តើអតិថិជននឹងភ្លេចអ្នកបានយ៉ាងម៉េច?
៦.ចេះបែងចែកពេលវេលាឲ្យបានសមរម្យ
ចាត់ចែងពេលវេលាឲ្យបានល្អ ពេលណាគួតែធ្វើអ្វី ពេលណាគួតែផ្តល់ពេលវេលាចំពោះអ្នកផ្ទះ ការងារផ្ទះ ពេលវាលាណាជាពេលវេលាសម្រាប់ការលក់ដូរ ឫពេលណាជាការងារសាងសង្គម ។ មួយថ្ងៃមាន ២៤ម៉ោង បើចេះបែងចែកពេលវេលាបានល្អ ជីវិតរបស់អ្នកនិងមានគុណតម្លៃច្រើនឡើង ។ ដូច្នេះនៅពេលដល់ពេលវេលានៃការធ្វើការលក់ ឲ្យនឹកគិតថា ចេញទៅជួបជាមួយអតិថិជន ល្អជាងអង្គុយស្រមៃនៅលើកៅអី ។
៧.ចេះរៀបចំគម្រោងធ្វើ្កការងារក្នុងមួយថ្ងៃៗ
រៀបចំចាត់ចែងពេលវេលារបស់ការងារដែលត្រូវធ្វើក្នុងមួយថ្ងៃៗឲ្យបានល្អ រៀបគម្រោងទុកមុនថា ថ្ងៃស្អែកនឹងធ្វើអ្វី សរសេរចូលក្នុងបញ្ចីយ៉ាងតិច ៥-៦ មុខ ហើយព្យាយាមធ្វើឲ្យអស់ការងារដែលបានរៀបគម្រោងទុក ដូចការរកបញ្ជីឈ្មោះអតិថិជនថ្មី ការទៅសួរសុខទុក ការបញ្ចូនទំនិញ ការណាត់ជួបនិងសេវាកម្ម ។ល។ ធ្វើតួនាទីរបស់ខ្លួនដោយក្តីរីករាយ ពេញចិត្តនិងពេញដោយសមត្ថភាព ។ សម្រាប់អ្នកលក់ថ្មីៗ មានរឿងពីរដែលជាគោលគឺ សាងអំណាចក្រអតិថិជនរបស់អ្នក និងយកចិត្តទុកដាក់លើអតិថិជនដែលមានស្រាប់ ។
៨.រីករាយក្នុងការនិយាយជាមួយមនុស្សគ្រប់ប្រភេទ(គ្រប់អាជីព)
អ្នកលក់ដែលពូកែ និងមានចំណេះដឹងជុំវិញខ្លួន សំដៅដល់អាចនិយាយរបៀបជាមិត្តមួយអតិថិជនគ្រប់រឿង អាចសម្របខ្លួននិងប្រើពាក្យសម្តីរបស់ខ្លួនឲ្យចូលចុះជាមួយអតិថិជនបាន ចាប់ពីរឿងទូទៅក្នុងការធ្វើការងារក្នុងមួយថ្ងៃៗ ជីវិត ការរស់នៅ តិចណូឡូជី កីឡា ជាអាទ៏ ។ល។
សូមណែនាំបន្ថែមបន្តិចលើរឿងការនិយាយជាមួយអតិថិជន
បើអតិថិជនមិនសួរពីចំណេះដឹងទេ ចូរកុំអួតពីចំណេះដឹងខ្លាំងពេក ធ្វើជាមិនដឹងទៅល្អហើយ
អតិថិជនចូលចិត្តខ្លាំងណាស់ ។
៩.ចេះនិយាយ
គឺដឹងថាអ្វីគួនិយាយ ឫអ្វីមិនគួរនិយាយ រឿងអ្វីដែលអតិថិជនចូលចិត្តស្តាប់ ។ ការនិយាយមួយរយទាំងមួយរយដែលនារីៗចូលចិត្តនិយាយគ្នានោះគឺ រឿងស្រស់ស្អាត រឿងម្ហូបអាហារ រឿងគ្រឿងតែងខ្លួន ការងារផ្ទះសំបែង និងការទិញទំនិញ ។ ចំណែកខាងបុរស ជារឿងមាសប្រាក់ កីឡា សុខភាព ភាពជោគជ័យ ការងារជាការកំសាន្ត ។ល។ ចំណែករឿងដែលមិនគួរចាប់ផ្តើមនិយាយមុននោះ គឺរឿងនយោបាយ និងសាសនា ។
១០.ចេះស្តាប់
ធម្មជាតិបង្កើតមនុស្សយើងឲ្យមានត្រជៀក ពីរ និងមានមាត់មួយ បញ្ជាក់ថាធម្មជាតិតាំងចិត្តធ្វើឲ្យយើងស្តាប់ច្រើនជាងនិយាយ ចូរស្តាប់ដើម្បីឲ្យកើតជាផល បើមានមនុស្សនិយាយឲ្យយើងស្តាប់ ។ ការដែលជាអ្នកលក់មិនមែនគិតតែនិយាយ បែកអូហូស្ទឹងនោះទ អតិថិជនក៏ចង់និយាយដែរ ។ បើអ្នកទៅដណ្តើមគេនិយាយ និយាយរហូតដល់អតិថិជនដេកលក់ តើលក់មិនបានទៅបន្ទោសអ្នកណាទៅ?
សួរមិត្តអ្នកលក់ជាទីស្រលាញ់
អានដល់ទំពរ័នេះ ងាកទៅមើលខ្លួនឯងបន្តិច ហើយសួរមើលថា បើចង់ធ្វើជាអ្នកលក់ពូកែហេងនោះ
ត្រូវផ្លាស់ប្តូរបុគ្គលិកលក្ខណះជាថ្មី តើអាចធ្វើបានទេ?
0 comments: